គម្រោងគាំទ្រការទំនាក់ទំនងរដ្ឋាភិបាល - ម្លប់ឫស្សី
🇺🇸 English 🇰🇭 ភាសាខ្មែរ
ការពង្រឹងអភិបាលភាព

ពង្រឹងអភិបាលកិច្ចកម្មវិធីទំនាក់ទំនងរដ្ឋាភិបាល

កសាងប្រព័ន្ធកិច្ចការពារកុមារឳ្យកាន់តែរឹងមាំ តាមរយឥទ្ធិពលគោលនយោបាយ ជាយុទ្ធសាស្រ្ត ការកសាងសមត្ថភាព និងភាពជាដៃគូរបស់រដ្ឋាភិបាល ។ យើងបំពេញភាពខ្វះចន្ហោះ រវាងការអភិវឌ្ឍគោលនយោបាយ និងការអនុវត្តផ្ទាល់ប្រកបដោយប្រសិទ្ធិភាព។

0
ឥទិ្ធពលនៃគោលនយោបាយ
0
មន្ត្រីដែលបានបណ្តុះបណ្តាល
0
អង្គការដៃគូអភិវឌ្ឍ

បេសកកម្ម និងគោលបំណងរបស់យើង

ការទំនាក់ទំនងយុទ្ធសាស្ត្រជាមួយប្រព័ន្ធរដ្ឋាភិបាលដើម្បីការពារកុមារ និងសេវាកម្មសុខុមាលភាព

ចំណុចអន្តរាគមន៍សំខាន់ៗ

វិធីសាស្រ្តរួមរបស់យើងផ្តោតលើសសរទ្រូងយុទ្ធសាស្ត្របីនៃការទំនាក់ទំនង និងការគាំទ្ររដ្ឋាភិបាល។

  • ការគាំទ្របច្ចេកទេស និងការកសាងសមត្ថភាព
  • ការតស៊ូមតិ និងឥទ្ធិពលគោលនយោបាយ
  • ការផ្សព្វផ្សាយ និងកាអនុវត្តគោលនយោបាយ

គោលបំណងគម្រោង

គោលបំណងជាយុទ្ធសាស្រ្តដែលត្រូវរចនាឡើងដើម្បីពង្រឹងប្រព័ន្ធកិច្ចការពារកុមារ តាមរយ:ភាពជាដៃគូរដ្ឋាភិបាល។

  • ផលជះឥទ្ធិពលគោលនយោបាយកិច្ចការពារកុមារ ស្តង់ដាអប្បបរិមា និងគ្របខណ្ឌថែរទាំជំនួស
  • ការកសាងសមត្ថភាពសម្រាប់អ្នកបំពេញការតព្វកិច្ច នៅកំរិតថ្នាក់ក្រោមជាតិ កំរិតមូលដ្ឋាន និងអង្គដៃគូមិនមែនរដ្ឋាភិបាល
  • លើកកម្ពស់យន្តការរដ្ឋាភិបាលដែលមានស្រាប់ ក្នុងការការពារកុមាររងគ្រោះ និងងាយរងគ្រោះ
  • ការផ្សព្វផ្សាយគោលនយោបាយពាក់ព័ន្ធ ដល់ស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល

យុទ្ធសាស្រ្ត នៃការអន្តរាគមន៍របស់យើង

សរសស្តម្ភទាំងបី នៃការចូលរួមដែលជម្រុញឳ្យមានការផ្លាស់ប្តូជាប្រព័ន្ធក្នុងកិច្ចការពារកុមារ

ការគាំទ្រជំនួយបច្ចេកទេស

ការណែនាំ និងការគាំទ្រពីអ្នកជំនាញ ដើម្បីពង្រឹង ប្រព័ន្ធរដ្ឋាភិបាល និងការកែរលម្អក្នុងការផ្តល់សេវា​។ កិច្ចការពារកុមារ តាមរយ: ការពង្រឹងសមត្ថភាព និងការពង្រឹងប្រព័ន្ធ។

ការគាំទ្រមតិ និងជះឥទ្ធិពល

ចួលរួមជាយុទ្ធសាស្រ្ត ជាមួយអ្នកបង្កើតគោលនយោបាយ ដើម្បីបង្កើត និងកែលម្អ ច្បាប់ ស្តង់ដា និងក្របខណ្ឌអនុវត្តកិច្ចការពារកុមារ នៅគ្រប់កម្រិត ។

ការផ្សព្វផ្សាយគោលនយោបាយ

ធានាថាការអនុវត្តគោលនយោយបាយការពារកុមារប្រកបដោយប្រសិទ្ធិភាព តាមរយ: ការផ្សព្វផ្សាយ ការបណ្តុះបណ្តាល និងការគាំទ្រអនុយ៉ាងទូលំទូលាយដល់អ្នកពាក់ព័ន្ធ។

ផលជះជាយុទ្ធសាស្រ្ត ទៅក្នុងតំបន់

វិធីសាស្រ្តរួមដើម្បីពង្រឹងការគ្រប់គ្រងការការពារកុមារ

គោលនយោបាយការពារកុមារ

ការជះឥទ្ធិពល និងការកែលម្អក្របខណ្ឌការកុមារ ស្តង់ដាអប្បបរមា និងគោលនយោបាយថែទាំជំនួសកម្រិតជាតិ និងថ្នាក់ក្រោមជាតិតាមរយ:ការគាំទ្រមតិដែលមានមូលដ្ឋានលើភស្តុតាង។

ការកសាងសមត្ថភាព

ពង្រឹងអ្នកបំពេញការតព្វកិច្ច និងដៃគូអង្គការមិនមែនរដ្ឋាភិបាលតាមរយ:កម្មវិធីបណ្តុះបណ្តាល ទូលំទូលាយគាំទ្រជំនួយបច្ចេកទេស និងការចែករំលែកបទពិសោធន៍ ចំណេះដឹង ដើម្បីទទួលលទ្ធផលកាន់តែប្រសើរ។

ប្រព័ន្ធគាំទ្រកុមាររងគ្រោះ និងងាយរងគ្រោះ

ពង្រឹងប្រព័ន្ធដើម្បីគាំទ្រកុមាររងគ្រោះ និងងាយរងគ្រោះ នៃអំពើរហិង្សា កុមារកំព្រារ និងកុមារដែលមានពិការភាព ការសម្របសម្រួល និងការផ្តល់សេវាកាន់តែប្រសើឡើង។

ការផ្សព្វផ្សាយគោលនយោបាយ

ធានាគោលនយោបាយការពារកុមារពាក់ព័ន្ធ ទៅដល់អង្គការដៃគូអនុវត្តទាំងអស់ប្រកបដោយប្រសិទ្ធិភាព ងតាមរយ: ទំនាក់ទំនង ជាយុទ្ធសាស្រ្ត ការបណ្តុះបណ្តាល និងការគាំទ្រការអនុវត្ត។

តំបន់គោលដៅរបស់អង្គការម្លប់ឫស្សី

តំបន់គ្របដណ្តប់គម្រោង
អង្គការម្លប់រុស្សី - ផ្នែកខាងក្រោម