ប្រវត្តិសង្ខេបអង្គការ - ម្លប់ឫស្សី

ម្លប់ឫស្សី ប្រវត្តិសង្ខេបអង្គការ

កសាងសហគមន៍កម្ពុជាដែលមានសុវត្ថិភាព ស្ថិរភាព និងនិរន្តរភាព តាមរយៈការពង្រឹងគ្រួសារ កិច្ចការពារកុមារ និងការលើកកម្ពស់សមត្ថភាពសហគមន៍ ចាប់តាំងពីឆ្នាំ២០១២។

ចក្ខុវិស័យរបស់យើង

បង្កើតក្ដីសង្ឃឹម និងនិរន្តរភាព

សហគមន៍កម្ពុជាដែលមានសុវត្ថិភាព ស្ថិរភាព និងនិរន្តរភាព នៅក្នុងប្រទេសកម្ពុជា ប្រកបដោយក្តីសង្ឃឹមក្នុងការផ្លាស់ប្តូរជីវិត។

បេសកកម្មរបស់យើង

សហការដើម្បីការផ្លាស់ប្តូរ

យើងជាអង្គការសហការដែលបំពេញបេសកកម្មដើម្បី៖

  • គាំទ្រ ថែរក្សា និងពង្រឹងគ្រួសារ និងសហគមន៍ ដើម្បីឲ្យពួកគេអាចថែទាំសមាជិករបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។
  • ផ្ផ្តល់សេវាកម្មសមស្របដល់យុវជន ដើម្បីឲ្យពួកគេចេះរស់នៅដោយឯករាជ្យ និងគ្មានហានិភ័យ។
  • លើកកម្ពស់ការអនុវត្តល្អបំផុត ក្នុងគ្រប់ប្រភេទនៃការថែទាំជំនួស។
សង្ខេបយុទ្ធសាស្ត្រ

វិធីសាស្រ្តរបស់យើងចំពោះសុខុមាលភាពកុមារ និងគ្រួសារ

ម្លប់ឫស្សី (MRO) គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងជាតួអង្គសង្គមស៊ីវិលនៅក្នុងវិស័យសុខុមាលភាពកុមារ និងគ្រួសារនៅក្នុងប្រទេសកម្ពុជា ដោយធ្វើការគាំទ្រ និងពង្រឹងគ្រួសារ និងសហគមន៍ ផ្តល់សេវាសមាហរណកម្ម ការជួបជុំគ្រួសារ ការថែទាំតាមគ្រួសារធម៌ ការថែទាំតាមញាតិវង្ស កិច្ចការពារកុមារ ការពង្រឹងគ្រួសារ និងសេវាកម្មអភិវឌ្ឍន៍សហគមន៍។ អង្គការក៏លើកកម្ពស់ការអនុវត្តល្អបំផុតក្នុងការថែទាំជំនួសសម្រាប់កុមារ និងតស៊ូមតិដើម្បីសិទ្ធិរបស់កុមារគ្រប់រូបក្នុងការធំធាត់នៅក្នុងគ្រួសារតាំងពីឆ្នាំ ២០១២មកម្លេះ។

MRO ធ្វើការយ៉ាងជិតស្និទ្ធចូលរួមជាមួយអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីតាក់តែង និងអនុវត្តគោលនយោបាយ ស្តង់ដារអប្បបរមា គោលការណ៍ណែនាំ និងផែនការសកម្មភាពស្តីពីការថែទាំជំនួស កិច្ចការពារកុមារ សមាហរណកម្ម ការថែទាំតាមគ្រួសារធម៌ ការថែទាំតាមញាតិវង្ស ការស្មូនកូនក្នុងស្រុក ការបិទបញ្ចប់គ្រឹះស្ថានថែទាំកុមារក្នុងករណីបន្ទាន់ អំពើហិង្សាលើស្ត្រី និងកុមារ ភាពជាឪពុកម្តាយគំរូរ ការពង្រឹងគ្រួសារ និងសុខុមាលភាពគ្រួសារ។

យុទ្ធសាស្ត្ររបស់យើង

យុទ្ធសាស្ត្រកម្មវិធីស្នូល

1

ការថែទាំដោយសាច់ញាតិ

MRO គាំទ្រកុមារដែលងាយរងគ្រោះដែលបានបែកបាក់ពីឪពុកម្តាយបង្កើត ឱ្យបានរស់នៅដោយសុវត្ថិភាពជាមួយសាច់ញាតិនៅក្នុងសហគមន៍។ វិធីសាស្ត្រនេះពង្រឹងនូវនិរន្តរភាពនៃការថែទាំ ព្រមទាំងរក្សានូវចំណងគ្រួសារ និងវប្បធម៌។

2

ការពង្រឹងគ្រួសារ

តាមរយៈការគាំទ្របន្ទាន់ ជំនួយផ្នែកមុខរបរ ការអប់រំស្តីពីភាពជាឪពុកម្តាយគំរូ និងការកៀរគរធនធាន MRO ជួយឱ្យគ្រួសារដែលងាយរងគ្រោះនៅតែអាចបន្តរស់នៅជុំគ្នា ទប់ស្កាត់ការបែកបាក់គ្រួសារដោយមិនចាំបាច់ និងធានានូវសុខុមាលភាពរបស់កុមារនៅក្នុងគ្រួសាររបស់ពួកគេ ។

3

ក្លឹបយុវជន

(ការត្រៀមខ្លួនសម្រាប់ការធ្វើសមាហរណកម្ម)កុមារដែលបច្ចុប្បន្នកំពុងស្នាក់នៅក្នុងមណ្ឌលថែទាំកុមារ (RCIs) ទទួលបានការគាំទ្រតាមរយៈបណ្តាញក្លឹបយុវជន ដែលជួយកសាងភាពធន់ ការគ្រប់គ្រងផ្នែកអារម្មណ៍ បំណិនជីវិត ជំនាញវិជ្ជាជីវៈ និងបណ្តាញគាំទ្រផ្នែកសង្គមផ្សេងទៀត ដើម្បីរៀបចំពួកគេសម្រាប់ការធ្វើសមាហរណកម្មចូលទៅក្នុង គ្រួសារ និងសហគមន៍វិញប្រកបដោយជោគជ័យ ស្ថេរភាព និងសុវត្តិភាព។

4

ការគាំទ្រយុវជនចាកចេញពីការថែទាំ MRO

ជួយគាំទ្រដល់យុវជនដែលចាកចេញពីមណ្ឌលថែទាំកុមារ (RCIs) ឬចេញពីទម្រង់នៃការថែទាំជំនួសផ្សេងទៀត តាមរយៈការផ្តល់ការគាំទ្រក្រោយការថែទាំ ដើម្បីធានាថាការផ្លាស់ប្តូរជីវិតរបស់ពួកគេទៅរស់នៅក្នុងសហគមន៍ប្រកបដោយឯករាជ្យ ស្ថិរភាព និងសុវត្ថិភាព ។

5

ការថែទាំកុមារដោយគ្រួសារធម៌បណ្តោះអាសន្ន MRO

ផ្ដល់កន្លែងស្នាក់នៅនិងការថែទាំរយៈពេលខ្លី និងបន្ទាន់ សម្រាប់កុមារដែលកំពុងជួបប្រទះវិបត្តិ ឬកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរពីទម្រង់នៃការថែទាំជំនួសផ្សេងៗមកកាន់គ្រួសារនិងសហគមន៏វិញ ។ ការថែទាំនៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាពជាបណ្តោះអាសន្ននេះ ក៏ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្ម ឬការបង្រួបបង្រួមគ្រួសារឡើងវិញផងដែរ ព្រមទាំងការទប់ស្កាត់ការបញ្ជូនកុមារទៅក្នុងមណ្ឌលភ្លាមដោយមិនចាំបាច់ ។

6

កុមារដែលមានម្តាយជាប់ពន្ធនាគារ

សម្រាប់កុមារដែល រស់នៅក្នុងពន្ធនាគារជាមួយម្តាយរបស់ពួកគេ អង្គការ MRO ជួយសម្របសម្រួលដល់ការធ្វើសមាហរណកម្ម និងការបង្រួបបង្រួមគ្រួសារ ដោយផ្តល់នូវការគាំទ្រតាមតម្រូវការជាក់ស្តែង ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និរន្តរភាពនៃការអភិវឌ្ឍកុមារ និងដំណោះស្រាយចំពោះបញ្ហារប្រឈមនានា នៃត្រទ្បប់រស់នៅនិងថែទាំក្នុងសហគមន៍ ។

7

ការសម្របសម្រួលការស្មុំកូនក្នុងស្រុក

MRO លើកកម្ពស់ការស្មុំកូនក្នុងស្រុកប្រកបដោយសុវត្ថិភាព និងនិរន្តរភាព តាមរយៈការតភ្ជាប់គ្រួសារដែលមានបំណងចង់ស្មុំកូនទៅនឹងក្របខ័ណ្ឌផ្លូវការនៃការស្មុំកូន ត្រឹមត្រូវស្របតាមច្បាប់ គោលនយោបាយ និងបទដ្ឋានពាក់ពន្ធ័នានា ព្រមទាំងគាំទ្រពួកគេដោយផ្តល់នូវការណែនាំអំពីគោលនយោបាយ ការបង្ហាត់បង្ហាញពីនីតិវិធី និងការពង្រឹងសមត្ថភាពទាំងមុន និងក្រោយពេលស្មុំកូន។

ជំនាញរបស់យើង

ជំនាញ និងចំណុចផ្តោតរបស់យើង៖

យើងគឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកផ្អែកលើជំនឿគ្រីស្ទបរិស័ទ ដែលបានប្រតិបត្តិការអស់រយៈពេលជិត ២០ ឆ្នាំមកហើយ ដោយផ្តើមចេញពីគម្រោងតូចមួយ។ ជំនាញរបស់យើងគឺ កិច្ចការពារកុមារក្នុងទម្រង់នៃការថែទាំជំនួស នៅប្រទេសកម្ពុជា។ យើងមានជំនាញឯកទេសលើ៖

ការគ្រប់គ្រងករណី

សម្រាប់ការធ្វើសមាហរណកម្ម និងការបង្រួបបង្រួមគ្រួសារកុមារ។

ការថែទាំកុមារដោយគ្រួសារធម៌

សម្រាប់ការស្នាក់នៅបណ្តោះអាសន្ន និងក្នុងគ្រាអាសន្នសម្រាប់កុមារកំព្រា និងកុមារងាយរងគ្រោះ ដែលចាកចេញពីទម្រង់នៃការថែទាំជំនួសផ្សេងៗ។

ការពង្រឹងសមត្ថភាពគ្រួសារ

ដើម្បីទប់ស្កាត់ការបែកបាក់គ្រួសារដោយមិនចាំបាច់ និងធានាថាកុមារលូតលាស់ក្នុងបរិយាកាសដែលមានសុវត្ថិភាព និងក្តីស្រឡាញ់។ ការលើកកម្ពស់ជីវភាពរស់នៅ

ការលើកកម្ពស់ជីវភាពរស់នៅ

សម្រាប់គ្រួសារនៃកុមារកំព្រា និងកុមារងាយរងគ្រោះ (OVCs)។

ការលើកកម្ពស់ការចូលរួមរបស់សហគមន៍

ការប្រើប្រាស់ធនធានដែលមានស្រាប់ ដើម្បីពង្រឹងការការពារកុមារ និងលើកកម្ពស់សុខុមាលភាពរបស់កុមារ។

ការពង្រឹងអំណាច/ពង្រឹងសម្ថភាពដល់់កុមារ យុវជន និងសហគមន៍

ដើម្បីឱ្យពួកគេចូលរួមយ៉ាងសកម្មក្នុងការការពារ និងការអភិវឌ្ឍរបស់ពួកគេផ្ទាល់។

ការគ្រប់គ្រងគ្រោះមហន្តរាយ

ដោយផ្តោតសំខាន់លើការការពារកុមារ.

ការលើកកម្ពស់ការស្មុំកូនក្នុងស្រុកប្រកបដោយក្រមសីលធម៌

ឧត្តមប្រយោជន៍របស់កុមារ (best interest of children)។

ការគាំទ្រ និងការជួយដល់មណ្ឌលថែទាំកុមារ (RCIs)

គាំទ្រ និងជួយដល់មណ្ឌលថែទាំជំនួស (RCIs) ក្នុងដំណើរការផ្លាស់ប្តូរ និងបិទបញ្ចប់ប្រតិបត្តិការ ខណៈពេលជួយពួកគេឲ្យអនុវត្តតាមស្តង់ដារថែទាំ ដែលផ្តោតលើអត្ថប្រយោជន៍ល្អបំផុតរបស់កុមារកំព្រា និងកុមារងាយរងគ្រោះ (OVCs)។

ការចូលរួមរបស់ព្រះវិហារ

ដើម្បីពង្រឹងការការពារកុមារនៅក្នុងសហគមន៍ជំនឿសាសនា ប្រាកដថាក្រុមជុំនុំនិងព្រះវិហារ អនុវត្តគោលការណ៏ ក្រុមជុំនុំដែលមានសុវត្តិភាព ។

ការតស៊ូមតិ

ដោយផ្តោតលើការការពារកុមារ។

ភាពជាដៃគូរដ្ឋាភិបាល និងជំនួយបច្ចេកទេស

ក្រៅពីវិស័យស្នូលទាំងនេះ យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថ្នាក់ជាតិ ជាពិសេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) ដោយផ្តល់ជំនួយបច្ចេកទេសលើ៖

  • ការអភិវឌ្ឍ ការពិនិត្យឡើងវិញ និងការកែសម្រួលគោលនយោបាយសម្រាប់ការការពារកុមារ។
  • ការលើកកម្ពស់ការអនុវត្តល្អបំផុត (best practices)ក្នុងការអនុវត្តគោលនយោបាយ។
  • ការគាំទ្រដល់អ្នកដែលមានកាតព្វកិច្ច (duty bearers)តាមផ្លូវច្បាប់ និងសីលធម៌ ក្នុងការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ។
ការប្តេជ្ញាចិត្តរបស់យើងគឺធានាថា កុមារគ្រប់រូបលូតលាស់ក្នុងបរិយាកាសដែលមានសុវត្ថិភាព ការចិញ្ចឹមបីបាច់ថែរក្សា និងផ្អែកលើគ្រួសារស្របពេលដែលមានការសហការជាមួយស្ថាប័នរដ្ឋាភិបាល សហគមន៍ និងអង្គការផ្អែកលើជំនឿសាសនា។
ដំណើរផ្លូវរបស់យើង

ដំណើរការនៃការវិវត្តន៍អភិវឌ្ឍន៍របស់អង្គការ

ពី HOSEA មកកាន់ Mlup Russey៖ រយៈពេល ២០ ឆ្នាំនៃការប្តេជ្ញាចិត្តក្នុងការការពារកុមារនៅកម្ពុជា

មេរៀនសំខាន់ៗដែលទទួលបានពីបទពិសោធន៍អនុវត្តការងារ

មិនមែនមានមណ្ឌលកុមារកំព្រា ពីព្រោះមានកុមារកំព្រាទេ ប៉ុន្តែមានកុមារដែលត្រូវបានហៅថា ‘កុមារកំព្រា’ ពីព្រោះមានមណ្ឌលកុមារកំព្រា។

កុមារត្រូវបានដាក់ចូលមណ្ឌលកុមារកំព្រា ពីព្រោះពួកគេត្រូវបានចាត់ទុកថាជាក្រុមដែលងាយរងគ្រោះ។ ប៉ុន្តែមណ្ឌលកុមារកំព្រាមិនបានលុបបំបាត់ភាពងាយរងគ្រោះនោះទេ វាគ្រាន់តែពន្យារពេលបញ្ហាដល់ពេលដែលកុមារចាកចេញពីមណ្ឌល ឬអាចបង្កើនភាពងាយរងគ្រោះកាន់តែខ្លាំងឡើងផងដែរ។

2001

HOSEA ត្រូវបានបង្កើតឡើង

Helping Orphanages by Support, Education and Advice (HOSEA) ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រមណ្ឌលកុមារកំព្រាទូទាំងប្រទេសកម្ពុជា តាមរយៈការផ្តល់ការគាំទ្រ ការអប់រំ និងការផ្តល់ដំបូន្មានវិជ្ជាជីវៈ។

2002

ការស្រាវជ្រាវ និងគំនិតផ្តួចផ្តើមបណ្តុះបណ្តាលដំបូង

ការស្រាវជ្រាវ៖ "ការសិក្សាស្រាវជ្រាវអំពីកម្រិត និងគុណភាពនៃការផ្តល់សេវាថែទាំកុមារ ក្នុងអង្គការថែទាំកុមារ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល"

កម្មវិធីបណ្តុះបណ្តាល៖ ជំនាញការចិញ្ចឹមបីបាច់កុមារ, ការថែទាំ និងគាំទ្រកុមារដែលរងផលប៉ះពាល់ដោយមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS), ការថែទាំកុមារដែលមានពិការភាព, ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់, ការគាំទ្រផ្នែកចិត្តសាស្រ្តសម្រាប់អ្នកថែទាំ (រួមទាំងព្រះសង្ឃពីឆ្នាំ២០០៥ និងអាណាព្យាបាលដែលជាសាច់ញាតិពីឆ្នាំ២០០៦)

Health Education Karaoke CDs Child Abuse Prevention Videos Community Groups
2005-2006

ការស្រាវជ្រាវ និងការចូលរួមក្នុងគោលនយោបាយ

ការសិក្សាស្រាវជ្រាវ៖

  • កម្រិត និងគុណភាពនៃការថែទាំកុមារ ក្នុងវត្តអារាម នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល
  • កម្រិត និងគុណភាពនៃការថែទាំកុមារ តាមរយៈការថែទាំដោយសាច់ញាតិ (Kinship Care) នៅខេត្តកណ្តាល

ការសហការជាមួយរាជរដ្ឋាភិបាល៖ ចូលរួមយ៉ាងសកម្មក្នុង ក្រុមការងារសុខុមាលភាពកុមារ (CCC Child Welfare Group), សមាជិកនៃ គណៈកម្មាធិការប្រឹក្សាអំពីការថែទាំជំនួស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY), ចូលរួមក្នុង ក្រុមការងារបច្ចេកទេសស្តង់ដារអប្បបរមានៃ MoSVY, សមាជិកនៃ ក្រុមការងារកុមារកំព្រា និងកុមារងាយរងគ្រោះ នៃ MoSVY

2007

Project SKY ត្រូវបានដាក់ឲ្យដំណើរការ

គម្រោងពង្រឹងជីវិតយុវជនដែលរស់នៅក្នុងមណ្ឌលថែទាំកុមារ (YAO)

បានអនុវត្តការសិក្សាសាកល្បង (Pilot Research) ជាមួយនាយកមណ្ឌលថែទាំកុមារ (RCI Directors) ពាក់ព័ន្ធនឹងយុវជនអាយុ ១៥ ឆ្នាំឡើងទៅ ដែលស្ថិតក្នុងការថែទាំតាមស្ថាប័ន។ បន្ទាប់មក បានរៀបចំសិក្ខាសាលាស្រាវជ្រាវបែបច្នៃប្រឌិត ចំនួន ១៥ លើក ជាមួយយុវជនចំនួន ៥១៤ នាក់ មកពីមណ្ឌលថែទាំកុមារ ៣៥ កន្លែង ផ្សេងៗគ្នា នៅរាជធានីភ្នំពេញ។

2012

បានផ្លាស់ប្តូរទៅជាអង្គការម្លប់ឫស្សី

អង្គការបានផ្លាស់ប្តូរទៅជាអង្គការក្រៅរដ្ឋាភិបាលមូលដ្ឋាន (Local NGO) ដោយពង្រីកកម្មវិធីអនុវត្តន៍ ផ្អែកលើតម្រូវការពិតប្រាកដរបស់សហគមន៍:

  • ការគ្រប់គ្រងករណី និងការបង្រួបបង្រួមកុមារវិញជាមួយគ្រួសារ
  • ការថែទាំបណ្តោះអាសន្នតាមគ្រួសារជំនួស/សាច់ញាតិ
  • ការគាំទ្រយុវជនបន្ទាប់ពីចាកចេញពីមណ្ឌលថែទាំ
  • ក្លឹបយុវជន
  • ក្រុមជួយខ្លួនឯង
  • ការគ្រប់គ្រងគ្រោះមហន្តរាយ
  • ការគាំទ្រកុមាររស់នៅជាមួយម្តាយក្នុងពន្ធនាគារ
  • ការសម្របសម្រួលអំពីការទទួលកូនចិញ្ចឹមក្នុងស្រុក
  • ការពង្រឹងគ្រួសារ
  • ការផ្លាស់ប្តូរ និងបិទមណ្ឌលថែទាំកុមារ
  • ការផ្តល់ជំនួយបច្ចេកទេស
  • ការកែលម្អជីវភាពគ្រួសារ
ម្លប់ឫស្សី បច្ចុប្បន្ន

មកដល់បច្ចុប្បន្ននេះ អង្គការម្លប់ឫស្សីបានបន្តរបេសកម្ម ទស្សនះវិស័យរបស់ខ្លួន ជាអង្គការក្នុងស្រុក ដើម្បីកិច្ចការពាកុមារក្នុងវិស័យការថែទាំជំនួស លើកកំពស់ការថែទាំកុមារនៅក្នុងគ្រួសារ និងការពារការបែកចេញដោយមិនចាំបាច់របស់ពយកគេ ។ លើសពីនេះម្លប់ឫស្សី ក៏នៅបន្តរជួយគាំទ្រកុមារ និងយុវកំព្រា​ ដែលរស់នៅក្នុងប្រភេទនៃសេវាថែទាំជំនួសផ្សេងដើម្បីធ្វើសមាហរណកម្មត្រឹមត្រូវ និងបង្រួបបង្រួមគ្រួសារ ។ ការកសាងសមត្ថភាពដៃគូរ លើគោលនយោបាយ និងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវះសង្គមកិច្ចក៏ជាការងាស្នូលនិងជំនាញរបស់ម្លប់ឫស្សីដែលបន្តរជួយគាំទ្រដៃគូរអោយអនុវត្តនូវការអនុវត្តប្រសើរបំផុតសម្រាប់ឧត្តមប្រយោជន៏កុមារ ជាពិសេសកុមាររងគ្រោះ និងងាយរងគ្រោះ ។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ International Cooperation Cambodia – Project SKY និងអ្នកគ្រប់គ្រងគម្រោង លោកស្រី Sarah Chhin ដែលបានអនុញ្ញាតឲ្យបញ្ចូលទិន្នន័យស្រាវជ្រាវមូលដ្ឋាន (Baseline Research) របស់គម្រោង ទៅក្នុងការសិក្សានេះ។ ការសិក្សានេះក៏ទទួលបានការគាំទ្រដ៏មានតម្លៃពីក្រសួងសុខាភិបាល អង្គការ UNICEF ព្រមទាំងម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត។​ យើងខ្ញុំក៏សូមអរគុណដល់សហគមន៍មូលដ្ឋាន ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មក្នុងដំណើរការសិក្សានេះ។

Ministry of Health UNICEF International Cooperation Cambodia

ការប្តេជ្ញាចិត្តរបស់យើងចំពោះកុមារ និងគ្រួសារ

យើងប្តេជ្ញាចិត្តធានាថា កុមារគ្រប់រូបមានឱកាសធំឡើងក្នុងបរិយាកាសដែលមានសុវត្ថិភាព ក្តីស្រឡាញ់ និងការថែទាំផ្អែកលើគ្រួសារ។ តាមរយៈកិច្ចសហការជាមួយស្ថាប័នរដ្ឋ សហគមន៍ និងអង្គការដែលផ្អែកលើជំនឿសាសនា យើងខិតខំអនុវត្តសកម្មភាពរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធការពារកុមារ និងធានាសុខុមាលភាពរបស់កុមារ និងគ្រួសារ នៅទូទាំងប្រទេសកម្ពុជា។

អង្គការម្លប់រុស្សី - ផ្នែកខាងក្រោម