គម្រោងបណ្តាញកុមារនិងយុវជន - ម្លប់ឫស្សី
🇺🇸 English 🇰🇭 ភាសាខ្មែរ
បណ្តាញកុមារនិងយុវជន កសាងអនាគត

គម្រោងបណ្តាញកុមារនិងយុវជន

គម្រោងបណ្តាញកុមារនិងយុវជន ធ្វើការជាមួយកុមារ និងយុវជនរងគ្រោះ ឬងាយរងគ្រោះ ដែលកំពុងរស់នៅក្នុងមណ្ឌលថែទាំជំនួស និង កុមារ/យុវជនដែលបានចាកចេញពីការថែទាំជំនួស (Careleavers)។ គម្រោងផ្តោតលើការគាំទ្រដល់កុមារ និងមនុស្សវ័យជំទង់តាមរយៈ គម្រោងក្លឹបយុវជន សម្រាប់កុមារ និងយុវជននៅក្នុង RCIs ដើម្បីជួយពួកគេក្នុង ដំណើរការផ្លាស់ប្តូរចេញពីការថែទាំជំនួស ទៅរស់នៅក្នុងសហគមន៍ ដើម្បីបង្កើន និងពង្រឹង បំនិនជីវិត ជំនាញការងារ ជំនាញវិជ្ជាជីវៈ ចំពោះកុមារ និងយុវជន ដែលកំពុងនៅក្នុងការថែទាំជំនួស នៅពេលត្រឡប់ទៅសហគមន៍ ដែលបានត្រៀមខ្លួនជាមុនសម្រាប់កាចាកចេញពីមណ្ឌលថែទាំជំនួស អាចរស់នៅក្នុងសហគមន៍មានទំនុកចិត្ត និងមានសមត្ថភាពរស់ដោយឯករាជ្យ។

គម្រោងបណ្តាញកុមារនិងយុវជន

គម្រោងបណ្តាញកុមារ និងយុវជនត្រូវបានចងក្រងឡើងដើម្បីធ្វើការជាមួយកុមារនិងយុវជនដែលរស់នៅក្នុងគម្រោងក្លឹបយុវជន នៅមណ្ឌលថែទាំជំនួសនិងយុវជនដែលបានចាកចេញពីមណ្ឌលថែទាំ (យុវជន Careleavers)។គោលបំណងរបស់យើងគឺដើម្បីពង្រឹងសម្ថតិភាពកុមារ និងយុវជនទាំងអស់ដែលកំពុងរស់នៅក្នុងមណ្ឌលថែទាំជំនួស ព្រមទាំងសមាជិកបណ្តាញ Careleavers ជួយគាំទ្រពួកគេអាចរបង្កើតទំនុកចិត្តលើខ្លួនឯង មានឯករាជ្យ និងជំនាញក្នុងការរស់នៅ និងការត្រៀមខ្លួនរៀបចំជីវិតរបស់ពួកគេក្នុងសហគមន៍នាពេលអនាគត។

គម្រោងក្លឹបយុវជន

យើងលើកទឹកចិត្តកុមារ និងយុវជននៅក្នុងមណ្ឌលថែទាំជំនួសឱ្យចូលរួមសកម្មភាពនិងបង្កើតក្លឹបយុវជននៅមណ្ឌលរបស់ពួកគេ។ តាមរយៈគម្រោងក្លឹបយុវជន យើងពង្រឹងសមត្ថភាពរបស់ពួកគេដោយផ្តល់វគ្គការបណ្តុះបណ្តាល អំពីជំនាញភាពជាអ្នកដឹកនាំល្អ ការដឹកនាំដោយកុមារ ការសម្របសម្រួល និងពួកគេអាចមានទំនួលខុសត្រូវលើជីវិតរបស់ពួកគេបាន។

  • ពង្រឹងសមត្ថភាពដោយផ្តល់វគ្គបណ្តុះបណ្តាលអំពីជំនាញភាពជាអ្នកដឹកនាំល្អ ការដឹកនាំដោយកុមារ
  • អភិវឌ្ឍជំនាញទំនាក់ទំនង ជំនាញការងារ និងជំនាញទន់ផ្សេងៗ
  • ផ្តល់អំណាចដល់កុមារនិងយុវជនឱ្យចេះប្រើប្រាស់សិទ្ធិនិងសម្លេងរបស់ពួកគេ
  • ជំរុញការអប់រំ សុខមាលភាព ការបង្កើនសម្ថតិភាពស្ត្រីវ័យក្មេង
  • ការផ្លាស់ប្តូរបទពិសោធន៍តាមរយៈការទស្សនកិច្ចតាមមណ្ឌល RCIs ផ្សេងៗ និងសហគមន៍

បណ្តាញយុវជនចាកចេញពីមណ្ឌល (Careleavers)

សកម្មភាពបណ្តាញយុវជន Careleavers មានគោលបំណងផ្សាភ្ជាប់ និងគាំទ្រដល់យុវជន នៅពេលពួកគេបានចាកចេញពីការថែទាំជំនួសទៅជាជីវិតឯករាជ្យក្នុងសហគមន៍។

  • ប្រឈមមុខនឹងបញ្ហាផ្នែកអារម្មណ៍ សង្គម និងសេដ្ឋកិច្ច
  • ការបណ្តេញចេញពីមណ្ឌល ការបិទមណ្ឌល ឬការសមាហរណកម្មត្រឡប់ទៅសហគមន៍
  • ប្រឈមមុខនឹងបញ្ហាការសិក្សា ការងារ និងការសម្របខ្លួនក្នុងសហគមន៍
  • ធានាថា Careleavers នៅតែមានទំនាក់ទំនង ទទួលបានការគាំទ្រ និងពង្រឹងសម្ថតិភាព

អត្ថប្រយោជន៍សម្រាប់យុវជន

អត្ថប្រយោជន៍ដែលយុវជនទទួលបានពីការចូលរួមក្នុងក្លឹបយុវជន

បណ្តុះបណ្តាលជំនាញជីវិត

បណ្តុះបណ្តាលជំនាញជីវិតផ្សេងៗ ដើម្បីពង្រឹងសមត្ថភាព និងផ្តល់បទពិសោធន៍ល្អក្នុងការធ្វើការជាបណ្តាញ។

វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

ឱកាសទទួលបានវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីបង្កើនឱកាសការងារនាពេលអនាគត។

បទពិសោធន៍ការហាត់ការងារ

បទពិសោធន៍ការហាត់ការងាររយៈពេលពី ៣-៦ខែ ជាមួយអង្គការម្លប់ឬស្សី។

ឱកាសជា Role Model

ឱកាសចូលរួមសកម្មភាពជា Role Model ដែលជួយឱ្យពួកគេទទួលបានអ្នកស្តាប់ ចែករំលែកបទពិសោធន៍ការរស់នៅក្នុងសហគមន៍ និងបណ្តុះបណ្តាលកម្លាំងចិត្តដើម្បីសម្រេចគោលដៅ។

ពង្រឹងសម្ថិតិភាពក្នុងការត្រៀមខ្លួន

ពង្រឹងសម្ថិតិភាពក្នុងការត្រៀមខ្លួនបានប្រសើរពេលសមាហរណកម្មត្រឡប់ទៅសហគមន៍របស់ពួកគេវិញ។

សកម្មភាពក្នុងគម្រោងក្លឹបយុវជន
កិច្ចប្រជុំ វគ្គបណ្តុះបណ្តាលជំនាញជីវិត (ជំនាញទន់និងជំនាញរឹង) ការជួយគាំទ្រគ្នាទៅវិញទៅមក (Peer-to-Peer / Fellowship) ការបង្កើតបណ្តាញ ការតាមដាន ការវាយតម្លៃនិងឆ្លុះបញ្ចាំង

បណ្តាញយុវជនចាកចេញពីមណ្ឌល (Careleavers)

ក្តីសង្ឃឹមរបស់យើងគឺឲ្យឃើញបណ្តាញយុវជន Careleaver ទាំងអស់មានបទពិសោធន៍ទទួលបានសុវត្ថិភាព សេរីភាព កិត្តិយស និងឱកាសក្នុងការរីកចម្រើន។

ការគាំទ្រសម្រាប់ Careleavers

តាមរយៈគម្រោងនេះ យើងពង្រឹងសុខភាពផ្លូវចិត្ត សុខុមាលភាពផ្លូវអារម្មណ៍ ជំនាញជីវិត និងទំនាក់ទំនងក្នុងសង្គមរបស់ពួកគេ។ បណ្តាញយុវជន Careleavers ទទួលបានការគាំទ្រនូវសកម្មភាព និងការបណ្តុះបណ្តាលជាច្រើនក្នុងការសម្របខ្លួនក្នុងសហគមន៍។

ការគាំទ្រនិងបណ្តុះបណ្តាលជំនាញជីវិតក្នុងការរស់នៅឯករាជ្យ

មានបណ្តាញគាំទ្រគ្នា និងការបង្កើតបណ្តាញជាមួយសហគមន៍

គាំទ្រសុខភាពផ្លូវចិត្ត និងសុខុមាលភាពផ្លូវអារម្មណ៍

ទទួលបានការគាំទ្រផ្នែកអប់រំ និងអភិវឌ្ឍន៍អាជីពការងារ

ពង្រឹងសម្ថតិភាពជាអ្នកដឹកនាំ និងការផ្តល់សិទ្ធអំណាចដល់យុវជន

លើកកម្ពស់ការចូលរួមក្នុងសហគមន៍

ទទួលបានឱកាសក្នុងការក្លាយជាគំរូល្អ

ទទួលបានឱកាសក្នុងការក្លាយជាមិត្តគាំទ្រមិត្តដល់កុមារ និងយុវជននៅក្នុងមណ្ឌលថែទាំជំនួស

សកម្មភាពក្នុងគម្រោងបណ្តាញយុវជនចាកចេញពីមណ្ឌល
កិច្ចប្រជុំ វគ្គបណ្តុះបណ្តាលជំនាញជីវិត (ជំនាញទន់និងជំនាញរឹង) ការជួយគាំទ្រគ្នាទៅវិញទៅមក (Peer-to-Peer / Fellowship) ការបង្កើតបណ្តាញ ការតាមដាន ការវាយតម្លៃនិងឆ្លុះបញ្ចាំង

សកម្មភាពសំខាន់ៗ

គម្រោងនេះរួមមានសកម្មភាពសំខាន់ៗដូចខាងក្រោម

កិច្ចប្រជុំ

ការជួបជុំជាទៀងទាត់ដើម្បីកសាងសហគមន៍ និងចែករំលែកបទពិសោធន៍

វគ្គបណ្តុះបណ្តាលជំនាញជីវិត

ការអភិវឌ្ឍជំនាញទន់ និងជំនាញរឹងសម្រាប់ការរស់នៅឯករាជ្យ

ការជួយគាំទ្រគ្នាទៅវិញទៅមក

ការគាំទ្រពីមិត្តភក្តិ និងការជួយគ្នាទៅវិញទៅមកក្នុងចំណោមយុវជន

ការបង្កើតបណ្តាញ

ការកសាងទំនាក់ទំនងក្នុង និងក្រៅគម្រោង

ការតាមដាន

ការគាំទ្រ និងតាមដានវឌ្ឍនភាពជាបន្តបន្ទាប់

ការវាយតម្លៃនិងឆ្លុះបញ្ចាំង

ការវាយតម្លៃវឌ្ឍនភាព និងការរៀនសូត្រពីបទពិសោធន៍

បទពិសោធន៍ការហាត់ការងារ

កម្មសិក្សារយៈពេល ៣-៦ខែ ជាមួយអង្គការម្លប់ឬស្សី

សកម្មភាពជា Role Model

ការចែករំលែកបទពិសោធន៍ និងបំផុសគំនិតអ្នកដទៃ

តំបន់គោលដៅរបស់អង្គការម្លប់ឫស្សី

តំបន់គ្របដណ្តប់គម្រោង
អង្គការម្លប់រុស្សី - ផ្នែកខាងក្រោម